វិមានព្រឹទ្ធសភា, ០៩ ឧសភា ២៤៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ ដើម្បី សំរេចអំពី (១) ការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ, (២) ការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា, (៣) ការចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា, និង (៤) ការចាត់តាំងគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា។
វិមានព្រឹទ្ធសភា, ០៨ ឧសភា ២៤៖ ទទួលជួបឯកអគ្គរាជទូត Qatar, ឯកឧត្តម Khalid Ali Abdullh Abel, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជូនមតិថា Qatar ដែលមានសន្តិសុខថាមពល គួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ដែលជាប្រទេសធានាបានសន្តិសុខស្បៀង ក្នុងនោះផលិតផលកសិកម្មច្រើន ពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទី។ សម្តេចស្នើថា Qatar ជួយជំរុញឱ្យប្រទេសទាំងពីរ ទី១) សំរេចបានកិច្ចព្រមព្រៀងការពារវិនិយោគ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិន និងទី២) មានកិច្ចព្រមព្រៀងស្តីពីការពុំយកពន្ធត្រួតគ្នា ក៏ដូចជាសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
០៧ ឧសភា ២៤, វិមាន៧មករា៖ ជួប ជាមួយប្រតិភូនិស្សិតជ័យលាភីអាហាររូបករណ៍ទៅសិក្សានៅអូស្ត្រាលីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្ហាញក្តី “សង្ឃឹមថាជ័យលាភីទាំងអស់នឹងក្លាយធនធានមនុស្សដ៏ពូកែ បំពេញការសិក្សាដោយមិនភ្លេចទឹកដីកំណើត និងការលះបង់របស់ឪពុកម្ដាយ ជីដូនជីតា ដែលបានខិតខំតស៊ូក្រោយថ្ងៃរំដោះមកដល់ពេលនេះ ធ្វើអោយមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយក្រៅពីមុខវិជ្ជាដែលបានកំណត់ ក៏គប្បីខិតខំសិក្សាមុខវិជ្ជាផ្សេងៗ ទៀត។
០៧ ឧសភា ២៤, វិមាន៧មករា៖ជួបសន្ទនាតាមប្រព័ន្ធវីដេអូ, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើឯកឧត្តម Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋ មីយ៉ាន់ម៉ា ពិចារណារៀបចំអោយមានជំនួបជាមួយលោកជំទាវ Aung San suu kyi ក្នុងគោលបំណងសួរសុខទុក្ខ ត្បិតលោកជំទាវធ្លាប់ជាសហការីក្នុងកិច្ចការអាស៊ានជាមួយគ្នាច្រើនឆ្នាំ។
០៣ ឧសភា ២៤, វិមានព្រឹទ្ធសភា៖ ជួបពិភាក្សាការងារជាមួយលោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Toyota Tsusho Corporation សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភាថ្លែងថា “ក្នុងរយៈពេល៨ខែកន្លងទៅនេះ រាជរដ្ឋាភិបាលបានដំណើរការទៅរលូន ពុំមានបញ្ហាអស្ថិរភាព ឬការប្រែប្រួលណាមួយឡើយ។ សូមឱ្យអ្នកវិនិយោគជឿជាក់ ហើយគួរនាំគ្នាមកវិនិយោគនៅកម្ពុជា”។ សម្ដេចតេជោ ស្នើឱ្យក្រុមហ៊ុនជួយបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញរថយន្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ស្ដាតអូឡាំពិក, ០១ ឧសភា ២៤៖ សម្ដេចតេជោ ហ៊ុន សែន, ក្នុងនាមជាគ្រូបង្វឹកបាល់ទាត់មនុស្សធម៌និងប្រឆាំងគ្រឿងញៀន, បានសរសេរលើ Facebook page ថា "បាល់ទាត់បង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍពិសេស បង្ហាញនូវស្មារតីសាមគ្គីភាពក្នងចំណោមជនរួមជាតិខ្មែរ ..."៕
២៩ មេសា ២៤, វិមានព្រឹទ្ធសភា៖បន្ទាប់ពីសម្ដេចតេជោថ្លែងប្រាប់ថា ក្នុងអាណត្តិទី ៥នៃព្រឹទ្ធសភាផ្ដោតសំខាន់ទៅលើកិច្ចការបរទេស និងសង្ឃឹមថាការផ្លាស់ប្ដូរទំហំពាណិជ្ជកម្មប្រទេសទាំងពីរកម្ពុជានិងទួរគីអាចសំរេចជាគោលដៅ ១ពាន់លានដុល្លារ លោកជំទាវឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគីប្រចាំកម្ពុជា ULKU KOCAEFE បានជំរាបថា “ក្រុមហ៊ុនអាកាសចររបស់ទួរគីនឹងពង្រីកការហោះហើរត្រង់មកកម្ពុជានៅពេលខាងមុខ”។
វិមាន៧មករា, រសៀលថ្ងៃទី២២ មេសា ២០២៤៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និង ជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
ព្រឹទ្ធសភា, ១៨ មេសា ២០២៤៖ ក្រោយការជួបសន្ទនាជាង ៣ ម៉ោង ជាមួយឯកឧត្តម សុក ហាច ឯកឧត្តម
សេង ម៉ាឌី ឯកឧត្តម គង់ មុនីកា សមាជិកព្រឹទ្ធសភាមកពីគណបក្ស
ឆន្ទ:ខ្មែរ, សម្តេចតេជោបានផូស្តលើហ្វេសប៊ុក "ខ្ញុំជឿជាក់ថាព្រឹទ្ធសភានឹងដំណើការល្អ"។